រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌល សីមា បានបើកកិច្ច ប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក របៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងសេចក្ដីសម្រេច÷

  • សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
    -សេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដី សម្រេចលេខ ០១៩/២១សសរ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ដីពីការបង្កើត និងការប្រព្រឹត្តទៅ នៃគណ:កម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
    -សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
    -សេចក្ដីសម្រេចស្ដីពីការបង្កើតសមាសភាពគណ:កម្មាធិការគ្រប់គ្រងគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
    -សេចក្ដីសម្រេចស្ដីពីការបង្កើតសមាសភាពគណ:កម្មាធិការគ្រប់គ្រងគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ ស្ថិតនៅភូមិប៉ាក់ខ្លង២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
    ៣.ពិនត្យ ពិភាក្សា និងអនុម័ត បញ្ជីគម្រោងវិនិយោគជាអាទិភាព ដែលប្រើប្រាស់មូលនិធិស្រុក (ថវិកាស្រុក)
    ៤.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តការងាររបស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំឆមាសទី១ ឆ្នាំ២០២១
    ៥.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តការងាររបស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែកក្កដា ឆ្នាំ២០២១
    ៦.បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង