រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ីន សោភ័ណ្ឌអភិបាលរងស្រុក និងលោក សន យ៉ាន តំណាងឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកណ្តោល បាននាំយកនូវទេយ្យទាន ទៀនវស្សា និងបច្ច័យមួយចំនួនសម្រាប់ទៅប្រគេនព្រះសង្ឃចាំព្រះវស្សាគង់នៅវត្តពោធិរង្សី (វត្តកណ្តោល)

លោកស្រី អ៊ីន សោភ័ណ្ឌអភិបាលរងស្រុក និងលោក សន យ៉ាន តំណាងឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកណ្តោល បានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ និងបងប្អូនសមាគមសិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត បាននាំយកនូវទេយ្យទាន ទៀនវស្សា និងបច្ច័យមួយចំនួនសម្រាប់ទៅប្រគេនព្រះសង្ឃចាំព្រះវស្សាគង់នៅវត្តពោធិរង្សី (វត្តកណ្តោល)។

ក្នុងនោះទេយ្យទាន និងបច្ច័យបានពីការចូលរួមឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាល ខេត្ត ស្រុក ឃុំ ភូមិ និងបងប្អូនរួមមានៈ

_បច្ច័យកសាងដំបូលសាលាឆាន់មានចំនួន ១២០០$ និងថវិកា ១,៥១០,០០០ រៀល

_អង្ករ១បាវ ទៀនវស្សា១គូ មី១កេះ ត្រីខ ៤យួរ ទឹកត្រី១យួរ កាហ្វេ ១ថង់ ទឹកសុទ្ធវីតាល់១កេះ ទឹកសុទ្ធសឹង៣យួរ ម៉ាស់១០ប្រអប់ ជែល៥ដប ប្រដាប់បាញ់៥ និងទឹកអាល់កុល ៥លីត្រ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

-------------------

ថ្ងៃពុធ ៤ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១

July 28, 2021

អត្ថបទទាក់ទង