រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានចូលរួមវគ្គបណ្តុះបណ្តាលសេចក្តីណែនាំស្តីពីបែបបទនិតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

ថ្ងៃព្រហស្បត៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ០៩:០០នាទីព្រឹក លោក សាក់ រ៉ាវី ប្រធានការិយាល័យច្រកចេញចូលតែមួយ កញ្ញា ឃឹម ចាន់ដាវី អនុប្រធានការិយាច្រក លោក សួន លីហ្វុង មន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណក្រុង និងលោកស្រី ជួន ចាន់សុវណ្ណវេទី មន្រ្តីទទួលប្រគល់ឯកសារការិយាល័យច្រក បានចូលរួមវគ្គបណ្តុះបណ្តាលសេចក្តីណែនាំស្តីពីបែបបទនិតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន តាមប្រព័ន្ធអនឡាញ(ZOOM MEETING)។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង