រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានចុះណែនាំប្រជាពលរដ្ឋចំនួន ០២គ្រសារ អោយធ្វើចត្តាឡីស័ក នៅតាមផ្ទះ ។

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោកស្រី កង ឡាយ បានដឹកនាំកម្លាំងរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ អនុភូមិត្រពាំងរូង និងប្រជាការពារ ចុះណែនាំប្រជាពលរដ្ឋចំនួន ០២គ្រួសារ ស្មើចំនួន ១០នាក់ ស្រី ០៧នាក់ អោយធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហាមមិនឱ្យអ្នកខាងក្រៅចេញ-ចូល រយៈពេល ១៤ថ្ងៃ (ចំណុចក្រោមស្ពានត្រពាំងរូង ដល់ ចុងភូមិ ផ្ទះត្រចៀកកាំ) មូលហេតុមានការរីករាលដាលជំងឺកូវីដ-១៩ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង