រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមគោរពជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ ជាពិសេសបងប្អូនរស់នៅក្នុងឃុំអណ្តូងទឹក មេត្តាជ្រាបថាៈ ដោយយោងលិខិតលេខៈ៤០៧/២១ កសប.សប ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល បានអនុញ្ញាតអោយឈ្មោះអ្នកជំងឺ ជាង ហ៊ុយ ភេទស្រី អាយុ៩៧ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ចេញពីមណ្ឌលព្យបាលជំងឺកូវីដ-១៩ វិទ្យាល័យបូទុមសាគរ។ ក្រោយការចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឧបាសិកា ជាង ហ៊ុយ បានមកស្នាក់នៅផ្ទះរយៈពេល១ថ្ងៃ ទើបគាត់បានទទួលមរណភាពដោយរោគគាពាធ ក្នុងជន្មានយុ ៩៧ឆ្នាំ

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមគោរពជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ ជាពិសេសបងប្អូនរស់នៅក្នុងឃុំអណ្តូងទឹក មេត្តាជ្រាបថាៈ ដោយយោងលិខិតលេខៈ៤០៧/២១ កសប.សប ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល បានអនុញ្ញាតអោយឈ្មោះអ្នកជំងឺ ជាង ហ៊ុយ ភេទស្រី អាយុ៩៧ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ចេញពីមណ្ឌលព្យបាលជំងឺកូវីដ-១៩ វិទ្យាល័យបូទុមសាគរ។ ក្រោយការចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឧបាសិកា ជាង ហ៊ុយ បានមកស្នាក់នៅផ្ទះរយៈពេល១ថ្ងៃ ទើបគាត់បានទទួលមរណភាពដោយរោគគាពាធ ក្នុងជន្មានយុ ៩៧ឆ្នាំ។

បន្ទាប់ពីមន្រ្តីជំនាញបុគ្គលិកមណ្ឌលសុខភាពអណ្តូងទឹក បានធ្វើតេស្តរហ័សលើសាកសពរបស់ឧបាសិកា ជាង ហ៊ុយ ភេទស្រី អាយុ៩៧ឆ្នាំ ដោយបានធ្វើតេស្តចំនួន២ដង (Rapid Test) ដើម្បីបញ្ជាក់រកមេរោគកូវីដ-១៩ ដោយលទ្ធផលអវិជ្ជមានទាំង២លើក។ ដូច្នេះក្រុមការងារបានសន្និដ្ឋានថា ឧបាសិកាខាងលើបានស្លាប់ដោយរោគប្រចាំកាយ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ។

ដូច្នេះក្រុមការងារស្រុក អាជ្ញាធរឃុំ និងមណ្ឌលសុខភាពអណ្តូងទឹក បានប្រគល់សាកសពរបស់ឧបាសិកា ជាង ហ៊ុយ ភេទស្រី អាយុ៩៧ឆ្នាំ ជូនក្រុមគ្រួសារនៃសព ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

------------------------

ថ្ងៃសុក្រ ៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

July 30, 2021

អត្ថបទទាក់ទង