រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន ផៃវង្ស ជំទប់ទី១ ឃុំត្រពាំងរូង និងលោក លាង សាម៉ាតជំទប់ទី២ ឃុំ បានចូលរួមក្នុងពិធីបុណ្យសពលោក ឡេង សាខន ស្ថិតនៅវត្តត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចាត់តាំងពី លោកស្រីមេឃុំត្រពាំងរូង លោក អន ផៃវង្ស ជំទប់ទី១ ឃុំត្រពាំងរូង លោក លាង សាម៉ាត ជំទប់ទី២ឃុំ និងលោកមេភូមិដីទំនាប បានចូលរួមក្នុងពិធីបុណ្យសពរបស់ឈ្មោះ ឡេង សាខន ភេទ ប្រុស អាយុ ៧៣ឆ្នាំ ដែលបានទទួលមរណភាព នៅម៉ោងប្រមាណ ៨:១៥ នាទីព្រឹក ដោយរោគាពាធ ស្ថិតនៅវត្តត្រពាំងរូង។ ក្នុងនោះដែរ លោកក៏បាននាំយកថវិកាចំនួន ៦០០ ០០០ រៀល ដែលជាថវិការបស់លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារសព សម្រាប់ទិញក្តាម្ឈូសជូនសព។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង