រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខៀវ សង្វាត ជំទប់ទី២ឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងអាជ្ញាធរភូមិ២ បន្តចុះធ្វើការពិនិត្យប្រជាពលរដ្ឋ មកពីបណ្តាខេត្តផ្សេងៗចូលមកក្នុងមូលដ្ឋាន។

ស្រុកកោះកុង: ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដោយទទួលបានការចាត់តាំងពីលោក ឃុន វណ្ណា មេឃុំ កោះកាពិ លោក ខៀវ សង្វាត ជំទប់ទី២ឃុំ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងអាជ្ញាធរភូមិ២ សហការជាមួយកម្លាំងប៉ុស្តិ៍សុខភាព បន្តចុះធ្វើការពិនិត្យប្រជាពលរដ្ឋ មកពីបណ្តាខេត្តផ្សេងៗចូលមកក្នុងមូលដ្ឋានភូមិ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ និងបន្តតាម ដានប្រជាពលរដ្ឋចំណូលស្រុកចូលមកក្នុងមូលដ្ឋានភូមិ២ ដែលមកពីតំបន់ប្រឈមការឆ្លងជំងឺកូវីដ-១៩ ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង