រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចុះអប់រំណែនាំដល់តំណាងសម្ព័ន្ធសមាគមកសិករកម្ពុជា CCFC ដែលគ្រោងនឹងចែកអំណោយដល់ប្រជាពលរដ្ឋ នៅឃុំជីខក្រោម

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចុះអប់រំណែនាំដល់តំណាងសម្ព័ន្ធសមាគមកសិករកម្ពុជា CCFC ដែលគ្រោងនឹងចែកអំណោយដល់ប្រជាពលរដ្ឋ នៅចំណុចផ្ទះឈ្មោះ ផាវ ញើង ភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដូចខាងក្រោម៖

-ត្រូវគោរពតាមសារាចរលេខ ០៤ស.រ របស់រាជរដ្ឋាភិបាល ស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ 

-មិនឲ្យមានការប្រមូលផ្ដុំមនុស្សលើសពី១០នាក់

-ត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច មុននឹងរៀបចំកម្មពិធីផ្សេងៗក្នុងមូលដ្ឋាន

________

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង