រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជីខក្រោម បានធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ តាមការណែនាំរបស់រដ្ឋបាលស្រុកស្រែអំបិល រដ្ឋបាលឃុំជីខក្រោម បានធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចខាងក្រោម៖
+ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាល ណែនាំកូនចៅ ដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ ឆ្នាំ ឲ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ៤:០០នាទីរសៀល នៅទីតាំងសាលាបឋមសិក្សាបឹងព្រាវ ភូមិបឹងព្រាវ

+សេចក្ដីសម្រេចលេខ ០៧៤/២១ ស.ស.រ របស់រដ្ឋបាលខេត្ដកោះកុង ស្ដីពីការអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្នដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល ខេត្ដកោះកុង

+សេចក្ដីសម្រេចលេខ ០៧៥/២១ ស.ស.រ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការបិទខ្ទប់ភូមិសាស្រ្ដខេត្ដកោះកុងរយះពេល ១៤ថ្ងៃ (ដប់បួន)ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៏ ដែលបណ្ដាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា(Delta)

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង