រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងបរិភោគ សម្ភារៈមួយចំនួន ឧបត្ថម្ភជូនកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងបរិភោគ សម្ភារៈមួយចំនួន ឧបត្ថម្ភជូនកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ដែលចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង អនុវត្តសេចក្តីសម្រេចលេខ ៨២ ស.ស.រ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាបាល បិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) នៅតាមគោលដៅភូមិផ្លោង ឃុំបឹងព្រាវ គោលដៅភូមិភ្នំស្រឡៅ និងគោលដៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

គ្រឿងបរិភោគ និងសម្ភារៈទាំងនោះមាន៖

-អង្ករ ៥០គ.ក្រ

-មី ២កេស

-ទឹកត្រី ១កេស

-ទឹកស៊ីអ៊ីវ ១កេស

-ត្រីខ ៥យួរ

-ទឹកបរិសុទ្ធ ២០យួរ

-ម៉ាស ៥ប្រអប់

-អាកុល ១០លីត្រ

-ដបបាញ់អាកុល ២ដប

__

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង