រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ បាននាំយកថវិកាមួយចំនួន ចូលរួមក្នុងពិធីបុណ្យសពលោក ឡេង សុខន ស្ថិតនៅវត្តត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងារឃុំ រួមមាន: ជំទប់ទី១ ជំទប់ទី២ឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិដីទំនាប បានចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពរបស់ឈ្មោះ ឡេង សុខន ភេទ ប្រុស អាយុ ៧៣ឆ្នាំ ដែលបានទទួលមរណភាព នៅម៉ោងប្រមាណ ៨:១៥ នាទីព្រឹក ដោយរោគាពាធ និងបានចូលរួមឧបត្ថម្ភថវិកាចំនួន ២០០ ០០០ រៀល ជូនក្រុមគ្រួសារសព ស្ថិតនៅវត្តត្រពាំងរូង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង