រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ បានចុះពិនិត្យទីតាំងត្រួតពិនិត្យ និងអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ០៧៤/២១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

ថ្ងៃសៅរ៍ ៧ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

វេលាម៉ោង ៩:០០នាទីយប់តាមការចាត់តាំងរបស់លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ លោក ឈឹម ចិន អភិបាលរងក្រុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំ
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះពិនិត្យទីតាំងត្រួតពិនិត្យ និងអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ០៧៤/២១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកោះកុង តាមប៉ុស្តិ៍គោលដៅបិទខ្ទប់តាមសង្កាត់ទាំងបី នៅក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ដែលមានថេរវេលាពីរសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ចាប់ពីម៉ោង ២១:០០ រហូតដល់ម៉ោង ៣:០០ទៀបភ្លឺ ។
????សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទចូលរួមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង