រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រោយបានស្តាប់ប្រសាសន៏ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានប្រកាសបើជាផ្លូវការក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនក្មួយៗ កុមារា កុមារី និងយុវជន យុវតីដែលមានអាយុចាប់ពីរ១២ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២១នេះតទៅ នៅមណ្ឌលសុខភាពអណ្តូងទឹក

ក្រោយបានស្តាប់ប្រសាសន៏ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានប្រកាសបើជាផ្លូវការក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនក្មួយៗ កុមារា កុមារី និងយុវជន យុវតីដែលមានអាយុចាប់ពីរ១២ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២១នេះតទៅ នៅមណ្ឌលសុខភាពអណ្តូងទឹក និងមានការចូលរួមពីលោក សាង ស៊ីណេត អភិបាលរង ប្រធានក្រុមការងារស្រាវជ្រាវកូវីដ-១៩ និងប្រធានក្រុមការងារចាក់វ៉ាក់សាំងចំពោះកិច្ច លោកមេឃុំអណ្តូងទឹក លោកមេឃុំកណ្តោល និងកំលាំងកងរាជអាវុធហត្ថស្រុក កំលាំងអធិការដ្ឋានស្រុក ប៉ុស្ដិ៍រដ្ឋបាលឃុំអណ្ដូងទឹក ប្រជាការពារភូមិអណ្ដូងទឹក លោក អភិបាលស្រុក សូមប្រកាសជូនក្មួយៗថា ក្មួយៗត្រូវមកចាក់ជាលើកទី២ចាប់ផ្តើមនៅថ្ងៃទី២២ខែសីហា នៅទីកន្លែងដដែល។ 📢📢📢📢📢📢📢📢📢📢📢📢📢📢📢📢📢📢 នឹងសូមប្រកាសជូនបងប្អូន លោកយាយ លោកតា លោកពូ អ្នកមីង រស់នៅក្នុងស្រុកបូទុមសាគរ ស្រុកគីរីសាគរ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានចាក់វ៉ាក់សាំងcovid-19 ហើយមានបំណងចង់ចាក់ សូមអញ្ជើញមកចាក់នៅសាលាបថមសិក្សាអណ្តូងទឹក ថ្ងៃទី០៦និង០៧ ខែសីហាឆ្នាំ២០២១ ខាងមុខនេះ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

-------------------------------------------

ថ្ងៃអាទិត្យ ៨ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថ្ងៃនេះ ជាថ្ងៃសីល

អត្ថបទទាក់ទង