រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ បានចុះពិនិត្យទីតាំងត្រួតពិនិត្យ និងអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ០៧៤/២១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

ថ្ងៃអាទិត្យ ៨ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះពិនិត្យទីតាំងត្រួតពិនិត្យ និងអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ០៧៤/២១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកោះកុង តាមគោលដៅបិទខ្ទប់នៃសង្កាត់ទាំងបី នៅក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ។
🙏សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទចូលរួមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង