រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមប្រឹក្សាឃុំ នៅសាលប្រជុំសាលាស្រុកស្រែអំបិល និងលោក លោកស្រី ប្រធានការិយាល័យអង្គភាពជំនាញជុំវិញស្រុក ចូលរួមកិច្ចប្រជុំតាមរៈកម្មវិធី ZOOM នៅតាមអង្គភាពរៀងៗខ្លួន ដើម្បីកាត់បន្ថយការជួបជុំគ្នាច្រើន។ របៀបវារៈនៃកិច្ចប្រជុំ មានដូចខាងក្រោម៖

១ ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកមុន(ទី២៦)

២  ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុក

៣ ស្តាប់របាយការណ៍ប្រចាំ ខែកក្កដា ឆ្នាំ២០២១ របស់គណកម្មាធិការ គ.ក.ស.ក

៤   ស្តាប់របាយការណ៍ប្រចាំ ខែកក្កដា ឆ្នាំ២០២១ របស់ការិយាល័យប្រជាពលរដ្ឋ

៥   ពិនិត្យ ពិភាក្សា និងអនុម័តបញ្ហាផ្សេងៗ។

———

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង