រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ មេឃុំ ត្រពាំងរូង អញ្ជើញពិនិត្យ និងសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ដូសទី១ ដល់កុមារា កុមារីដែលមានអាយុចាប់ពី ១២ឆ្នាំដល់អាយុក្រោម ១៨ឆ្នាំ នៅមណ្ឌលសុខភាពត្រពាំងរូង ។

ស្រុកកោះកុង: ថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ បានចុះពិនិត្យ និងសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (Sinovac) ដូសទី១ ដល់កុមារា កុមារី ដែលមានអាយុចាប់ពី ១២ឆ្នាំដល់ អាយុក្រោម ១៨ឆ្នាំ សម្រាប់កុមារា កុមារី ដែលរស់នៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នៅមណ្ឌលសុខភាពត្រពាំងរូង ស្ថិតនៅ​ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។​ ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង