រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង បានសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង យកសំណាកលើប្រជាពលរដ្ឋ ដោយឧបករណ៍តេស្តរហ័ស បានចំនួន ២៦នាក់ ស្រី ០៤នាក់ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ចំនួន ០១នាក់ សហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង យកសំណាកលើប្រជាពលរដ្ឋ រកជំងឺកូវីដ-១៩ ដោយឧបករណ៍តេស្តរហ័ស បានចំនួន ២៦នាក់ ស្រី ០៤នាក់ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង។ ជាលទ្ធផលមានអ្នកមានវិជ្ជមានចំនួន ០៤នាក់ ស្រី ០១នាក់។ ក្រុមគ្រូពេទ្យបានឱ្យពួកគាត់សម្រាកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង