រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឆឹង ង៉ែ មេឃុំកណ្តោល ដឹកនាំក្រុមការងារ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ចុះចាក់មេក្រូផ្សព្វផ្សាយ ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ ព្រះតេជគណ កុមារា កុមារី យុវជន យុវនារីដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំ

លោក ឆឹង ង៉ែ មេឃុំកណ្តោល ដឹកនាំក្រុមការងារ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ចុះចាក់មេក្រូផ្សព្វផ្សាយ ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ ព្រះតេជគណ កុមារា កុមារី យុវជន យុវនារីដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំ និងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីអាយុ១៨ ឡើង ក្នុងស្រុកបូទុមសាគរ។

_ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ ទី០៧ ខែសីហា ឆ្នាំ២០២១ (អាយុ១២-១៧ឆ្នាំ)

#ទីតាំងចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពអណ្តូងទឹក

_ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ (អាយុ១៨ឆ្នាំ ឡើងអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង)

#ទីតាំងចាក់វ៉ាក់សាំងនៅសាបឋមសិក្សាអណ្តូងទឹក។

    សូមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងខ្លឹមសារដ៏មានសារ:សំខាន់របស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ឲ្យបានខ្ជាប់ខ្ជួន។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

------------------------------------------

ថ្ងៃចន្ទ ៩ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១

August 2, 2021

អត្ថបទទាក់ទង