រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធជំងឺកូវីដ-១៩ខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្ត

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត និងជាប្រធានអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធជំងឺកូវីដ-១៩ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំសមាជិក សមាជិក នៃអនុគណៈកម្មការ ប្រជុំតាមប្រព័ន្ធអនឡាយ Zoom ដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្ត។

របៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១.សេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក ទាំង៧ ស្តីពីការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមូលដ្ឋាន បញ្ហាប្រឈម និងសំណូមពរ
២.ការចូលរួមការបកស្រាយច្បាប់របស់អយ្យការអមសាលាដំបូងខេត្ត ស្តីពីការអនុវត្តវិធានការនានា វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់
៣.ការពិភាក្សា លើករណីសិក្សា នៅតាមមូលដ្ឋាន
៤.បញ្ហាផ្សេងៗ

ជាលទ្ធផល កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានការចូលរួមធាតុចូលសម្រាប់ការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្ត ក៏ដូចជានៅតាមមូលដ្ឋានផ្ទាល់។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ប្រធានដឹកនាំអង្គប្រជុំ បានឯកភាពលើយន្តការ និងសំណូមពរមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តការងារបន្ត ប៉ុន្តែត្រូវរៀបចំយន្តការរាយការណ៍ឲ្យបានត្រឹមត្រូវតាមឋានានុក្រមរដ្ឋបាល និងជាអនុសាសន៍សម្រាប់ការអនុវត្តនេះ ទទួលបាន “នូវ តម្លាភាព សុក្រឹតភាព និងភាពសក្តិសិទ្ធិ” លោកអភិបាលរងខេត្ត បានណែនាំឲ្យរដ្ឋបាលក្រុង ស្រុក ដឹកនាំ សម្របសម្រួល និងរៀបចំក្រុមការងារដោយការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីអនុវត្តផ្ទាល់នៅតាមមូលដ្ឋាននីមួយៗ ហើយចំពោះកម្រិតការយល់អំពីច្បាប់នានា ដែលនឹងបង្កជាបញ្ហាប្រឈមក្នុងការអនុវត្តវិធានការនានា សូមស្នើឲ្យ រដ្ឋបាលនៅតាមមូលដ្ឋាន ស្នើមកត្រង់ទៅអយ្យការអមសាលាដំបូងខេត្ត ឬស្នើមករដ្ឋបាលខេត្ត ដើម្បីសម្របសម្រួលធ្វើការបកស្រាយពន្យល់បន្ថែម។

ជាបណ្តាំផ្ញើ កុំភ្លេចវិធានការ “៣ការពារ ៣កុំ”!

អត្ថបទទាក់ទង