រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាង ស៊ីណេត អភិបាលរងស្រុកជាប្រធានក្រុមការងារស្រាវជ្រាវកូវីដ-១៩ បានដឹកនាំក្រុមការងារស្រុកសហការជាមួយមណ្ឌលសុខភាពថ្មស អាជ្ញាធរភូមិឃុំថ្មសប្រជាការពារភូមិថ្មសចុះយកសំណាកប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤១នាក់កាលពីថ្ងៃទី២៥ -២៦ខែកក្កដា បានដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃមានចំនួន២៦គ្រួសារស្មើ១០៣នាក់

លោក សាង ស៊ីណេត អភិបាលរងស្រុកជាប្រធានក្រុមការងារស្រាវជ្រាវកូវីដ-១៩ បានដឹកនាំក្រុមការងារស្រុកសហការជាមួយមណ្ឌលសុខភាពថ្មស អាជ្ញាធរភូមិឃុំថ្មសប្រជាការពារភូមិថ្មសចុះយកសំណាកប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤១នាក់កាលពីថ្ងៃទី២៥ -២៦ខែកក្កដា បានដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃមានចំនួន២៦គ្រួសារស្មើ១០៣នាក់ស្រី៥៧នាក់ក្នុងនោះរកឃើញវិជ្ជមានកូវីដ-១៩សរុប៧នាក់ស្រី៦នាក់

ក្រុមការងារធ្វើការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ-១៩ រួមមាន(រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

" ៣កុំ ៣ការពារ ២ចូលរួម"៖

- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ 

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

...............................

ថ្ងៃចន្ទ ៩ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១

August 2, 2021

អត្ថបទទាក់ទង