រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរនិងជាប្រធានគណ:បញ្ជាការឯកភាពស្រុក បានដឹកនាំកំលាំងអណៈបញ្ជាការឯកភាពស្រុក សហការជាមួយក្រុមការងារឃុំ អាជ្ញាធរភូមិប្រៃ និងជីត្រេះ កម្លាំងប្រជាការពារភូមិ អញ្ជើញចុះផ្សព្វផ្សាយនូវយុន្ធការគោលការណ៍ទាំង៤ចំនុច

លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរនិងជាប្រធានគណ:បញ្ជាការឯកភាពស្រុក បានដឹកនាំកំលាំងអណៈបញ្ជាការឯកភាពស្រុក សហការជាមួយក្រុមការងារឃុំ អាជ្ញាធរភូមិប្រៃ និងជីត្រេះ កម្លាំងប្រជាការពារភូមិ  អញ្ជើញចុះផ្សព្វផ្សាយនូវយុន្ធការគោលការណ៍ទាំង៤ចំនុចរួមមាន៖

១/ យុទ្ធនាការចាក់វ៉ាក់សាំងកូវិដ-១៩ ប្រគេន និងជូនដល់ ព្រះសង្ឃ កុមារា កុមារី យុវជន យុវតី ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៨ឆ្នាំ ដែលប្រព្រឹត្តទៅរយ:ពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ។

២/ បន្តចាក់វ៉ាក់សាំងកូវិដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឡើង ក្នុងមូលដ្ឋានស្រុកបូទុមសាគរទាំងមូល ។

៣/ ការអនុវត្តវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការហាមឃាត់ការជួបជុំ ដោយមិនមានច្បាប់អនុញ្ញាតិ នោះនឹងមានការផាកពិន័យ។

៤/ ហាមកាប់ទន្រ្ទានដីព្រៃក្នុងតំបន់ការពារ និងត្រៀមសម្រាប់ការចុះបញ្ជីជាដីធ្លីជាប្រពន្ធ័ ក្នុងឃុំអណ្តូងទឹក។    

-----------------------------

ថ្ងៃចន្ទ ៩ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១

August 2, 2021

អត្ថបទទាក់ទង