រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ មេឃុំត្រពាំងរូងនិងក្រុមការងារឃុំ បានទទួលអំណោយ ពីលោក លីម ភឿន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលស្រុកកោះកុង ដែលបានឧបត្ថម្ភនូវទឹកសុទ្ធ មីម៉ាម៉ា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ ជូនដល់កម្លាំងប្រជាការពារឃុំត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង និងក្រុមការងារឃុំ បានទទួលអំណោយ ពីក្រុមការងារនៃការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលស្រុកកោះកុង ដឹកនាំដោយ លោក លីម ភឿន ប្រធាន និងលោក ពុយ សេន បុគ្គលិកក្រុមហ៊ុនអគ្គិសនីប្រចាំស្រុកកោះកុង ដែលបានឧបត្ថម្ភនូវទឹកសុទ្ធ ចំនួន ៣៥យួរ មីម៉ាម៉ាចំនួន ០៤កេស ភេសជ្ជៈ ចំនួន ០២កេស និងតង់ចំនួន ០១ ជូនដល់កម្លាំងប្រជាការពារឃុំត្រពាំងរូង ដែលកំពុងធ្វើការយាមប្រជាពលរដ្ឋ ដែលគ្មានភារកិច្ចចាំបាច់ហាម ចេញ-ចូល ចំនួន ០២គោលដៅ គឺគោលដៅចំណុចក្រោមស្ពានត្រពាំងរូង និងគោលដៅផ្លូវចូលវាលស្បូវ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង