រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវផែនការសកម្មភាព និងថវិកា ឆ្នាំ២០២១ នៃកម្មវិធី ASPIRE ជាមួយក្រុមការងារលេខាធិការដ្ឋាន នៃកម្មវិធី ASPIRE តាមរយៈកម្មវិធី (Zoom Online)

ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធាន នៃអនុកម្មវិធី ASPIRE ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវផែនការសកម្មភាព និងថវិកា ឆ្នាំ២០២១ នៃកម្មវិធី ASPIRE ជាមួយក្រុមការងារលេខាធិការដ្ឋាន នៃកម្មវិធី ASPIRE តាមរយៈកម្មវិធី (Zoom Online)។ កម្មវិធីប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត និងលោក លោកស្រីទីប្រឹក្សាអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ចំនួន ១១នាក់ ស្រី ០២នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង