រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ គា អភិបាលរងស្រុក តំណាងឲ្យលោកអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះធ្វើការបិទខ្ទប់ខ្នងផ្ទះអ្នកវិជ្ជមានកូវីដ-១៩

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោក ប្រាក់ គា អភិបាលរងស្រុក តំណាងអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះធ្វើការបិទខ្ទប់ខ្នងផ្ទះអ្នកវិជ្ជមានកូវីដ-១៩ ជាបណ្ដោះអាសន្ន ចំនួន០៩ខ្នងផ្ទះ ដែលស្ថិតនៅភូមិសាស្រ្ដ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្ដកោះកុង។
————
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង