រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំផែនការថវិកាកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២១ និងឆមាសទី១ និងឆមាសទី២ ឆ្នាំ២០២២ របស់អនុគណៈកម្មការសេវាមន្ទីរពិសោធន៍ ខេត្តកោះកុង

លោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសេវាមន្ទីរពិសោធន៍ ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអនុគណៈកម្មការដើម្បីពិនិត្យសេចក្តីព្រាងផែនការថវិកាកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២១ និងឆមាសទី១ និង ឆមាសទី២ ឆ្នាំ២០២២ របស់អនុគណៈកម្មការ។ សេចក្តីព្រាងផែនការថវិកាកូវីដ-១៩ របស់អនុគណៈកម្មការត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំ និងគ្រោងដាក់បញ្ចូលក្នុងផែនការគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង ដើម្បីផ្ញើជូនថ្នាក់ជាតិ សម្រាប់ការអនុវត្តនៅឆមាសទី២ ឆ្នាំ២០២១ និងឆ្នាំ២០២២ ខាងមុខនេះ។

អត្ថបទទាក់ទង