រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយនាយទាហាន ពលទាហាន អាជ្ញាធរភូមិ ឃុំ ចុះសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ ក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយនាយទាហាន ពលទាហាន អាជ្ញាធរភូមិ ឃុំ ចុះសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ ក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន ០៣ ទីតាំង ÷
ទីតាំងទី១.ដឹកនាំដោយ លោក ហាក់ ឡេង អភិបាលស្រុក ចាប់ពីសាលាស្រុកបូទុមសាគរ ដល់សម្រុងស្មាច់
ទីតាំងទី២.ដឹកនាំដោយ លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក ចាប់ពីសាលាស្រុកបូទុមសាគរ ដល់ការាស់សាំងតេលា
ទីតាំងទី៣.ដឹកនាំដោយ លោក ក្រូច បូរីសីហា អភិបាលរងស្រុក រង្វង់មូលវិថី សាយ ភូថង
ដោយមានការចូលរួមពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងថ្មើរជើងកងពលតូចលេខ ៣១ កម្លាំងផ្នែកសឹករងស្រុក កម្លាំងនគរបាលស្រុក អាជ្ញាធរឃុំ ភូមិ និងប្រជាការពារ ចូលរួមសរុប ប្រមាណ ជាង ២០០ នាក់។ ក្នុងនោះដែរលោកអភិបាលស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើតាមដងផ្លូវសាធារណៈមេត្តាកុំចោលសំរាមពាសវាលពាសកាល ដែលធ្វើអោយខូចសោភ័ណភាពតាមដងផ្លូវ សាធារណៈ។

អត្ថបទទាក់ទង