រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរក្រុងខេមរៈភូមិន្ទបានសហការជាមួយកម្លាំងការិយាល័យសណ្ដាប់ធ្នាប់នៃស្នងការនគបាលខេត្តកោះកុង បានចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារដងទង់

ថ្ងៃពុធ ១១ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១តាមការចាត់តាំងពីលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក ឈឹម ចិន អភិបាលរងក្រុង បានដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ប្រជាការពារ និងកម្លាំងការិយាល័យសណ្ដាប់ធ្នាប់នៃស្នងការនគបាលខេត្តកោះកុង បានចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារដងទង់អោយមានរបៀប ដើម្បីត្រៀមបាញ់ថ្នាំសម្លាប់មេរោគ ដោយនឹងគ្រោងដាក់អោយដំណើរការវិញនៅពេលឆាប់ៗខាងមុខនេះ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង