រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង លោក វ៉ែន យ៉ុន ដឹកនាំសមាជិកសមាគមរាជសីហ៍សាខាខេត្តកោះកុង ដឹកនាំគ្រឿងចក្រចុះស្តារប្រឡាយដែលលប់ពេញដោយដីហូរច្រោះ

ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង លោក វ៉ែន យ៉ុន ដឹកនាំសមាជិកសមាគមរាជសីហ៍សាខាខេត្តកោះកុង ដឹកនាំគ្រឿងចក្រចុះស្តារប្រឡាយដែលលប់ពេញដោយដីហូរច្រោះ
————————
ខេត្តកោះកុង កាលពីថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ២៥៦៥ ត្រូវនិងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១

ដោយមានការចង្អុលបង្ហាញពីគណកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង បានដឹកនាំសហការីដោយនាំយកគ្រឿងចក្រចុះស្តារប្រឡាយដែលទឹកហូរនាំដីលប់ពេញ ។ ដែលជាមូលហេតុនាំអោយទឹកហូរច្រោះកាត់ផ្លូវខូចខាត លើកំណាត់ផ្លូវប្រវែង៤២០ម៉ែត្រ ទទឹង២ម៉ែត្រ ព្រមទាំងបានជួសជុលបន្ថែមផ្លូវក្រាលគ្រួសក្រហមប្រវែង៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ដោយមានកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ និងអជ្ញាធរមូលដ្ឋាន លោក វ៉ែន យ៉ុន ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនដល់ប្រជាពលរដ្ឋមូលដ្ឋានសូមប្រុងប្រយ័ត្នអោយបានខ្ពស់អំពីគ្រោះថ្នាក់ធម្មជាតិ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗនារដូវវស្សា ដែលនាំអោយមានផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ ផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ។ យ៉ាងណាមិញ លោកប្រធានសមាគម ក៏បានក្រើនរំលឹកអំពីកិច្ចការពារសុត្ថិភាពអោយបានម៉ត់ចត់ អំពីវត្តមានវីរុសកូវីតបំលែងថ្មី (ដែលតា) ដែលញ៉ាំងអោយបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តថែរក្សាអនាម័យអោយបានខ្ពស់ផងដែរ។

សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋាន និងទូរទាំងប្រទេសកម្ពុជា សូមរួចចាកផុតពីជំងឺកូវីត១៩គ្រប់ៗគ្នា ហើយយើងនឹងរួមសុខរួមទុក្ខជាមួយគ្នា និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជានឹងត្រឡប់ទៅសភាពក្នុងពេលឆាប់ៗខាងមុខ។

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង