រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង បាននាំអំណោយ ជាគ្រឿងឧបភោគ បរិភោគរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាល និងធ្វេីចត្តាឡីស័កចំនួន ៣១គ្រួសារ នៅស្រុកកោះកុង

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារគាំទ្រស្រុកកោះកុង និងជា អនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកោះកុង រួមជាមួយក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ តំណាងលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បាននាំអំណោយ ជាគ្រឿងឧបភោគ បរិភោគរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាល និងធ្វេីចត្តាឡីស័កចំនួន ៣១គ្រួសារ នៅស្រុកកោះកុង ខេត្តកោះកុង រួមមាន:

  • មីម៉ាម៉ា ១០កេសធំ
  • អង្ករ ២តោន (២៥kg/ម្នាក់)
  • ទឹកអូរ៉ាល់ ២០កេស
  • ទឹកត្រី ១០កេស
  • ទឹកសុីអុីវ ១០កេស
  • ថ្នាំពេទ្យ ៣៥ កញ្ចប់
  • ម៉ាស់​ ២០ប្រអប់​ (១,០០០ម៉ាស់)
  • ដបបាញ់អាល់កុល​ ៣៥ដបតូច។

អត្ថបទទាក់ទង