រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានចុះផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៧៤/២១ សសរ ស្តីពីការអនុវត្តវិធានរដ្ឋបាលបណ្តោះអាសន្នដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ថ្ងៃសុក្រ ១៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១វេលាម៉ោង៧:០០នាទីយប់លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង តំណាងឲ្យលោកអភិបាលក្រុង បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរទេសចរណ៍ខេត្តកោះកុង អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ កម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៧៤/២១ សសរ ចុះថ្ងៃព្រហស្បត្តិ៍ ៥រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១ ស្តីការអនុវត្តវិធានរដ្ឋបាលបណ្តោះអាសន្នដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល ខេត្តកោះកុង របស់រដ្ឋបាលខេត្តកោះកុង ដល់អាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងក្រុងខេមរភូមិន្ទ បានចំនួន ២១ សេវាកម្ម ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង