រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចុះពិនិត្យមើលការជួសជុលផ្លូវលំគ្រួសក្រហម០១ខែ្ស ងាយស្រួលធ្វើដំណើរក្នុងការដឹកជញ្ជូនអ្នកស្លាប់ដោយជំងឺកូវីដ_19សម្រាប់ទៅបូជា នៅលើទីវាលស្មសាន ស្ថិតនៅភូមិជីត្រេះ

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចុះពិនិត្យមើលការជួសជុលផ្លូវលំគ្រួសក្រហម០១ខែ្សងាយស្រួលធ្វើដំណើរក្នុងការដឹកជញ្ជូនអ្នកស្លាប់ដោយជំងឺកូវីដ_19សម្រាប់ទៅបូជា នៅលើទីវាលស្មសាន ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ដែលមានទទឹង៧ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ ដែលបានការផ្តួចផ្តើមជួយឧបត្ថម្ភពីលោកជំទាវអភិបាលខេត្ត លោកប្រធានអនុគណៈកម្មការសាងសង់ និងលោកប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋាបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ_១៩ និងលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជួន។

ឆ្លៀតឱកាសនោះ លោកអភិបាលស្រុក ក៏បានឧបត្ថម្ភភេសជ្ជៈដល់ក្រុមការងារជួសជុល ដែលបានចូលរួមយ៉ាងសកម្មក្នុងការកសាងផ្លូវ១ខ្សែនេះ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

-------------------------

ថ្ងៃសៅរ៍ ១៤ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃកោរ

August 7, 2021

អត្ថបទទាក់ទង