រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន សុផាត អភិបាលរងស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តតាមខ្លឹមសារនៃសេចក្ដីម្រេចលេខ ០៧៤/២១ ស.ស.រ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន

ថ្ងៃសៅរ៍ ១៤រោច​ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២១:០០ នាទីយប់ លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានចាត់តាំង លោក ប៉ែន សុផាត អភិបាលរងស្រុក បានដឹកនាំកម្លាំងអធិការដ្ឋានស្រុក និងកម្លាំងកងរាជអាវុធហត្ថស្រុក ចុះអនុវត្តតាមខ្លឹមសារនៃសេចក្ដីម្រេចលេខ ០៧៤/២១ ស.ស.រ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា នៅចំណុចទីតាំងរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ។

អត្ថបទទាក់ទង