រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះត្រួតពិនិត្យ​ និងយកសំណាក ចំពោះប្រជាពលរដ្ឋដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកកេីតជំងឺកូវីដ-១៩​ នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃ​អាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០២១
August 08, 2021
នាព្រឹកថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០២១​ តាមការចាត់តាំងរបស់លោក​ ចេង​ មុនីរិទ្ធ​អភិបាល​ នៃគណៈអភិបាលស្រុក​ លោក​ ទួន​ ឪទី​ អភិបាលរងស្រុក​​ បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំ​ ប៉ុស្តិ៍នគរបាល​កោះស្តេច កម្លាំងប្រដាប់អាវុធ​ សហការជាមួយ​គ្រូពេទ្យមណ្ឌលសុខភាពគិរីសាគរ ចុះត្រួតពិនិត្យ​ ការធ្វេីតេស្តរហ័សយកសំណាក ចំពោះ​ប្រជាពលរដ្ឋដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកកេីតជំងឺកូវីដ-១៩​ មានចំនួន​សរុប ៦៩ នាក់​ ស្រី​ ០៨ នាក់​ ទទួលបានតេស្តវិជ្ជមាន​​ ចំនួន​ ០០ នាក់​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ចំពោះអ្នកទទួលបានតេស្តអវិជ្ជមាន​ គឺតម្រូវឱ្យប្រជាពលរដ្ឋ​ ចូលរួមពាក់ម៉ាស់​ លាងសម្អាតដៃ​ និងរក្សគម្លាតសង្គម​ ឱ្យបានគ្រប់ៗគ្នា។ ហេីយលោកអភិបាលរង​ បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ទាំងអស់​គ្នា​ ឱ្យចូលរួមដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល (​ ៣​ ការពារ​ ៣​ កុំ​ ) ។

ប្រភព៖​ រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង