រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ លេីកទី៣​ (ដូសជំរុញ​ AstraZeneca ) របស់មន្ត្រីរដ្ឋបាលស្រុកគិរីសាគរ​ ខេត្តកោះកុង

នារសៀលថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០២១​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ និង​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​​​ បានដឹកនាំមន្ត្រីក្រោមឱវាទទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសទី៣​ ( ដូសជំរុញ​ AstraZeneca )​ នៅទីតាំងមណ្ឌលសុខភាពភ្ញីមាស​ ស្ថិតនៅភូមិភ្ញីមាស​ ឃុំភ្ញីមាស ស្រុកគិរីសាគរ​ ខេត្តកោះកុង​។ ហេីយលោកអភិបាលស្រុក​ បានណែនាំដល់មន្ត្រីក្រោមឱវាទ​ ឱ្យចូលរួមពាក់ម៉ាស់​ លាងសម្អាតដៃ​ និងរក្សគម្លាតសង្គម​ ឱ្យបានគ្រប់គ្នា​ ដេីម្បីជៀសឆ្ងាយពីជំងឺកវីដ-១៩ និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល (​ ៣​ ការពារ​ ៣​ កុំ​ ) ។
ប្រភព៖​ រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង