រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ : សកម្មភាពចាក់វ៉ាក់សាំងលើកទី៣ ឬវ៉ាក់សាំងជំរុញ Astra zeneca

ថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ,មន្រ្តីរាជការសាលាក្រុងខេមរភូមិន្ទ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ទាំង៣ , ស្មៀនសង្កាត់ , មេភូមិ/ អនុភូមិ និងជំនួយការភូមិ មកចាក់វ៉ាក់សាំងលើកទី៣ ឬវ៉ាក់សាំងជំរុញ Astra zeneca ក្រោយពេលចាក់វ៉ាក់សាំង Sinopharm ចំនួនពីរលើកកន្លងមកនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

#ជឿជាក់យ៉ាងមុតមាំចំពោះសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា
#អរគុណសម្តេចតេជោ
#អរគុណថ្នាក់ដឹកនាំក្រសួងសុខាភិបាល
#អរគុណថ្នាក់ដឹកនាំខេត្ត
#៣ការពារ ៣កុំ
#យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទាំងអស់គ្នា!

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង