រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលស្រុកស្រែអំបិល បានអញ្ជើញទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (AstraZeneca) ដូសទី៣

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលស្រុកស្រែអំបិល បានអញ្ជើញទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (AstraZeneca) ដូសទី៣ (ដូសជំរុញ) នៅទីតាំងសាលាបឋមសិក្សាបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

យើងខ្ញុំមន្រ្ដីរាជការទូទាំងស្រុកស្រែអំបិល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេច តេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានផ្ដល់ការចាក់វ៉ាក់សាំង ដូសទី៣ (ដូសជំរុញ) ដល់រដ្ឋបាលស្រុក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសប្រភេទដែលតា Delta។

សូមគោរពជូនសម្ដេច និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទទួលជោគជ័យគ្រប់ភារៈកិច្ច មានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងជៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ព្រមទាំងជួបប្រទះតែពុទ្ធពរនឹងទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្ដដឹកនាំប្រទេសជាតិក្រោមម្លប់សន្តិភាព ឲ្យកាន់តែរីកចម្រើនសម្បូររុងរឿងជារៀងរហូត។


ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង