រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិគ្រប់ភូមិទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ នៅសាខាកាកបាទក្រហមខេត្តកោះកុង។

ស្រុកកោះកុង: ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោកឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិគ្រប់ភូមិ នៃឃុំកោកាពិ ទៅចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣(ដូសជំរុញ) បង្ការជំងឺកូវីដ-១៩ នៅសាខាកាកបាទក្រហមខេត្តកោះកុង សរុបចំនួន១០ ស្រី០១ នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំមានចំនួន ០៥នាក់ ស្រី ០១នាក់ និង លោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិចំនួន ០៥ នាក់ ស្រី០នាក់ ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង