រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំពិភាក្សាលើសំណើសុំមន្ត្រីទទួលបន្ទុកវិស័យកសិកម្ម ផ្ទេរទាំងក្របខណ្ឌមកជាមន្ត្រីក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ដើម្បីបំពេញការងារជាមន្ត្រីជួរក្រោយច្រកចេញចូលតែមួយក្រុងខេមរភូមិន្ទ

ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

នៅវេលាម៉ោង ៩ : ០០ នាទីព្រឹក

លោក អុី ម៉េងលាង ប្រធានមន្ទីរ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាលើសំណើសុំមន្ត្រីទទួលបន្ទុកវិស័យកសិកម្ម ផ្ទេរទាំងក្របខណ្ឌមកជាមន្ត្រីក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ដើម្បីបំពេញការងារជាមន្ត្រីជួរក្រោយច្រកចេញចូលតែមួយក្រុងខេមរភូមិន្ទ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យក្រោមឱវាទមន្ទីរ

កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានអ្នកចូលរួមសរុប ១៧នាក់ ស្រី ០២នាក់។

ជាលទ្ធផល មិនមានមន្រ្តីរូបណាស្ម័គ្រចិត្តទៅបម្រើការងារជាមន្រ្តីជួរក្រោយច្រកចេញចូលតែមួយក្រុងខេមរភូមិន្ទ នោះទេ ម្យ៉ាងទៀតមន្ទីរក៏មានបញ្ហាខ្វះមន្រ្តីបម្រើការងារនៅតាមបណ្តាខណ្ឌ និងការិយាល័យក្រោមឱវាទមន្ទីរ​ ផងដែរ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង