រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ ចំនួន ០២រូប បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ ការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ”នៅសាលាស្រុកកោះកុង។

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកមេឃុំ លោកស្រី ណៃ ស្រីអូន ជំទប់ទី២ឃុំ និងលោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្រោមអធិបតីភាពលោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង ដែលប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានអ្នកចូលរួមចំនួន ១២នាក់ ស្រី ០៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង