រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យគោលដៅបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង និងសួរសុខទុក្ខ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅគោលដៅភូមិអូរជ្រៅ និងគោលដៅភូមិផ្លោង ឃុំបឹងព្រាវ

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យគោលដៅបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង និងសួរសុខទុក្ខ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅគោលដៅភូមិអូរជ្រៅ និងគោលដៅភូមិផ្លោង ឃុំបឹងព្រាវ ដែលអនុវត្តសេចក្តីសម្រេចលេខ ៨២ ស.ស.រ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាបាល បិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ខេត្តកោះកុង។ ក្នុងនោះ លោកជំទាវអភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនដល់កងកម្លាំងនៅគោលដៅផងដែរ។

_____________
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង