រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានទទួលស្វាគមន៍លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានទទួលស្វាគមន៍លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជា ប្រឆាំងកូវីដ-១៩ ព្រមទាំងក្រុមការងារ ក្នុងកម្មវិធីទទួលអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១០០គ្រួសារ ក្នុងស្រុកស្រែអំបិល ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ទឹកត្រី+ទឹកស៊ីអ៊ី០១យួរ ទឹកបរិសុទ្ធ១កេស ម៉ាស០១ប្រអប់ ជែលលាងដៃ០១ដប និងថ្នាំពេទ្យ០១កញ្ចប់។

_____________
ប្រភពឡូ រដ្ឋា

អត្ថបទទាក់ទង