រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី  លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ដកោះកុង និង លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ និងក្រុមការងារ ដែលបាននាំយកអំណោយរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី មាន អង្ករ២៥០០គីឡូក្រាម ទឹកត្រី១០០យួរ ត្រីខ១០០យួរ ម៉ាស់ និងថ្នាំពេទ្យ១០០កញ្ចប់ ជូនរដ្ឋបាលស្រុក សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងធ្វើចត្តាឡីស័ក អំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

  រដ្ឋបាលស្រុកស្រែអំបិល សូមគោរពជូនពរ ឯកឧត្ដម ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ដកោះកុង ស្វាមីព្រមទាំងក្រុមគ្រួសារ និងលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ-១៩ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

                            ___________
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង