រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ្ញា សួរ វិរៈ អង្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្រែអំបិល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ្ញា សួរ វិរៈ អង្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភអង្ករ២០០០គីឡូក្រាម ត្រីខ១២កេស ទឹកត្រី២០០ដប ទឹកសុីអុីវ២០០ដប អំបិល២០០គីឡូក្រាម ស្កសរ២០០គីឡូក្រាម​ ទឹកដោះគោជូរ២៥កេស នំស្រួយខ្ទឹមបារាំង១,២០០កញ្ចប់ មី៨៣កេស មី HotCupMala ៨០០កំប៉ុង សាប៊ូកក់សក់២០០ដប អាកុល២០០ដបតូច សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីត-១៩ ក្នុងស្រុកស្រែអំបិល ខេត្ដកោះកុង។   រដ្ឋបាលស្រុកស្រែអំបិល សូមគោេពជូនពរ លោក សួរ វីរៈ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

____________

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង