រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការជម្រះសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង

ខេត្តកោះកុង៖ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានក្រុមការងារអនុវត្តនីតិវិធី ក្នុង ជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្រសម្បត្តិរដ្ឋ នូវអចលនវត្ថុ រួមមាន ដី និងកន្លែងស្នាក់នៅ ដើម្បីប្រគល់ ជូនប្រជាពលរដ្ឋ ឬមន្រ្តីរាជការ ទទួលបានកម្មសិទ្ធិស្របច្បាប់នៅខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការជម្រះសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង នៅសាល «ខ» សាលាខេត្តកោះកុង ដោយមានការចូលរួមពីតំណាង រដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ទីចាត់ការអន្តរវិស័យ ទីចាត់ការហរិញ្ញវត្ថុ រួមទាំងមន្ត្រីបច្ចេកទេសមួយចំនួន ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីសិក្សានីតិវិធីឱ្យបានច្បាស់លាស់ក្នុងការជម្រះសារភើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានកាន់កាប់ដីធ្លីនេះតាំងពីយូរ មកហើយ និងត្រូវបានរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ធ្វើការសម្របសម្រួល ជម្រះសារពើភណ្ឌចេញពីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បើធ្វើប្រទានកម្មជាកម្មសិទ្ធិជូនជូន ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងរស់នៅអាស្រ័យផលជាក់ស្តែង៕

អត្ថបទទាក់ទង