រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋនៅចំណុចភូមិថ្មី តាមខ្នងផ្ទះឲ្យទៅធ្វើរ៉ាពីតេស្តកូវីដ-១៩

ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩:០០ នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក អមដំណើរដោយ លោក ប៉ែន សុផាត អភិបាលរងស្រុក លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានដឹកនាំកម្លាំងគណ:បញ្ជា ការឯកភាពរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិចាំយាម ចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋនៅចំណុចភូមិថ្មី (ភូមិចាំយាម) តាមខ្នងផ្ទះឲ្យទៅធ្វើរ៉ាពីតេស្ត (Rapid test) កូវីដ-១៩ អោយបានគ្រប់ៗគ្នា នៅតាមទីស្នាក់ការត្រួតពិនិត្យបិទខ្ទប់ជាបណ្តោះអាសន្នច្រកចេញ-ចូលចំណុចភូមិថ្មីមានចំនួន៤ទីតាំង ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង