រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រជានេសាទ នៅស្រុកបូទុមសាគរ ចំនួន ៣៩៩គ្រួសារ ទទួលបានអង្ករ និងគ្រឿងឧបភោគបរិភោគ ពីលោកជំទាវអភិបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជានេសាទចំនួន ២ឃុំ គឺឃុំកណ្តោល និងឃុំអណ្តូងទឹក​ ស្រុកបូទុមសាគរ ចំនួន ៣៩៩គ្រួសារ ដែលកំពុងជួបបញ្ហាជីវភាព។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ដោយសារបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតមិនបានប្រកបរបរចិញ្ចឹមជីវិត ដោយសារជាប់ចត្តាឡីស័ក ជាប់ការបិទខ្ទប់ផងថ្ងៃបានពាំនាំជាអំណោយរួមមានគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនទាំង ៣២៧គ្រួសារ ជាការចូលរួមចំណែកកាត់បន្ថយការខ្វះខាត ជាទឹកចិត្តចែករំលែកគ្នាក្នុងគ្រាលំបាក ទោះក្នុងស្ថានភាពលំបាកបងប្អូនទាំងអស់ត្រូរក្សាអនាម័យសុខភាពឱ្យបានល្អបហរសើរបន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍ ៣កុំ ៣ការពារ និង ២ចូលរួម ដើម្បីមូលដ្ឋានមានជៀសវាងផុតពីជំងឺ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីសហគមន៍មានជីវភាពធូរធារ៕

អត្ថបទទាក់ទង