រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិស្សសាលា អេសខេអិនអ សាន់ប្រាយ ដែលរៀបចំឡើងនៅសាលមហោស្រពខេត្តកោះកុង

លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិស្សសាលា អេសខេអិនអ សាន់ប្រាយ ដែលរៀបចំឡើងនៅសាលមហោស្រពខេត្តកោះកុង។

លោកជំទាវ បានគូសបញ្ជាក់ថា : ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួន រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ការអភិវឌ្ឍធនធានមនុស្ស ជាវិស័យអាទិភាពបំផុត ក្នុងវិស័យអាទិភាពទាំងបួន គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ។ លោកជំទាវ បានសំណូមពរ អោយ ថ្នាក់ដឹកនាំ សាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល លើកកម្ពស់ការចូលរួមអោយកាន់តែប្រសើរឡើងជាមួយកំណែទម្រង់សុីជម្រៅរបស់រាជរដ្ឋាភិបាលលើវិស័យអប់រំ ដោយត្រូវខិតខំបង្ហាត់ បង្រៀនដល់សិស្សានុសិស្ស ជាមួយគ្នានេះផងដែរ សូមអោយមាតា បិតា និងអាណាព្យាបាល ជួយជម្រុញ និងលើកទឹកចិត្តកូនចៅរបស់ខ្លួនជាប្រចាំ ។ ក្មួយៗ ប្អូនៗ ត្រូវខិតខំសិក្សារៀនសូត្រ និងចៀសវាងអោយឆ្ងាយពីគ្រឿងញៀន និងគោរពមាតា បិតា លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ជាមួយនិងការចូលរួមរាល់សកម្មភាពនានារបស់សង្គម ។

អត្ថបទទាក់ទង