រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខានាំយកថវិកាមនុស្សធម៌ ចំនួន ២០០,០០០ រៀលផ្តល់តាមរយៈក្រុមគ្រូពេទ្យដើម្បីទិញជាម្សៅទឹកដោះគោសម្រាប់កូនតូច ជូនដល់គ្រួសារដែលមានវិជ្ជមានកូវីដ-១៩មួយគ្រួសារ និងមានកូនតូចទើបអាយុ ៥ខែ ដែលកំពុងជួបការលំបាក កំពុងសម្រាកព្យាបាលជម្ងឺនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ សូននឹង

សាខា កក្រក ខេត្តកោះកុង៖
ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៏ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខានាំយកថវិកាមនុស្សធម៌ ចំនួន២០០,០០០ រៀលផ្តល់តាមរយៈក្រុមគ្រូពេទ្យដើម្បីទិញជាម្សៅទឹកដោះគោសម្រាប់កូនតូច ជូនដល់គ្រួសារដែលមានវិជ្ជមានកូវីដ-១៩ មួយគ្រួសារ និងមានកូនតូចទើបអាយុ ៥ខែ ដែលកំពុងជួបការលំបាក កំពុងសម្រាកព្យាបាលជម្ងឺនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ សូននឹង ។

នាឱកាសនោះលោក ក្រុមគ្រូពេទ្យ និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមជូនពរពួកគាត់បានជាសះស្បើយឆាប់ៗ ។

ក្រុមការងារក៏បានអំពាវនាវ សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ-១៩។
    ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

អត្ថបទទាក់ទង