រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧកញ៉ា បណ្ឌិត អុឹង ឃាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភអង្ករ៥,០០០គីឡូក្រាម មី២៥០កេស ត្រីខ២៥០យួរ និងអាកុល១៥០លីត្រ ដើម្បីចូលរួមគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និង លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក បានទទួលអំណោយ របស់ ឧកញ៉ា បណ្ឌិត អ៉ឹង ឃាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានឧបត្ថមអង្ករ៥,០០០គីឡូក្រាម មី២៥០កេស ត្រីខ២៥០យួរ និងអាកុល១៥០លីត្រ ដល់រដ្ឋបាលស្រុក ដើម្បីចូលរួមគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា បណ្ឌិត អ៉ឹង ឃាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមជួនប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

——

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង