រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប៉ោក ថា អាជីវករពុះដីឡូត៍នៅសង្កាត់ស្ទឹងវែង និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់

ថ្ងៃចន្ទ ៨កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលក្រុងខេមរភូមិន្ទ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប៉ោក ថា អាជីវករពុះដីឡូត៍នៅសង្កាត់ស្ទឹងវែង និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ដែលបាននាំយកអំណោយជា ថ្មសម្លាប់មេរោគ ០១កាដុង និងម៉ាស់ចំនួន ១១ប្រអប់ ជូនរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលដែលកំពុងទប់ទល់ និងប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាន។
រដ្ឋបាលក្រុងខេមរភូមិន្ទសូមគោរពជូនពរ លោក ប៉ោក ថា និងគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ ទទួលបាននូវសេចក្តីសុខ សិរីសួស្តី វិបុលសុខ មានសុខភាពបរិបូរណ៍មាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច សម្រេចអ្វីៗដូចបំណងប្រថ្នា និងជាពិសេសជៀសផុតជំងឺចង្រៃផ្សេងៗ កុំបីឃ្លៀងឃា្លតឡើយ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង